សម្តេចតេជោ ហ៊ុន សែន៖ ចាប់ពីខែកញ្ញាតទៅ តម្លៃប្រើប្រាស់ទឹក នៅតាមបន្ទប់ជួលរបស់កម្មករ នឹងធ្លាក់នៅត្រឹម៨០០រៀល ក្នុង១ម៉ែត្រគូប

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ តទៅ តម្លៃប្រើប្រាស់ទឹកសម្រាប់កម្មករ នៅតាមបន្ទប់ជួល នឹងធ្លាក់នៅសល់ត្រឹម៨០០រៀល ប៉ុណ្ណោះ ក្នុងមួយម៉ែត្រគូប ដែលតម្លៃនេះ នឹងធ្វើឱ្យកម្មករបានចំណេញ៤០០រៀលបន្ថែមទៀតពីតម្លៃចាស់១២០០រៀល។ ការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយ តំណាងកម្មករប្រមាណជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កន្លងទៅយើងបានប្រឹង ក្នុងការតភ្ជាប់អគ្គិសនី ដែលមុននេះក្មួយៗត្រូវបានម្ចាស់ផ្ទះយកលើសការកំណត់។ រដ្ឋលក់ថ្លៃភ្លើងឱ្យការប្រើប្រាស់ត្រឹម៥០គីឡូវ៉ាត់ម៉ោងចុះក្រោម យកតម្លៃតែ៤៥០រៀលទេ ក៏ប៉ុន្តែម្ចាស់ផ្ទះបានយកពីក្មួយៗរហូតដល់១ពាន់ ឬ១៥០០រៀល ប៉ុន្តែឥឡូវយើងបានតភ្លើងទៅហើយ។ ចំណែកឯទឹកវិញ គឺយើងបានតភ្ជាប់ទាំងខេត្តកណ្តាលទាំងភ្នំពេញ ចំនួន៥១១៩ផ្ទះ ស្មើនឹង១២០៧៨៧បន្ទប់»។ សម្តេចបានបន្តថា «ពីមុននោះ គឺគេយកប្រាក់ច្រើន ក្រោយមករដ្ឋាករទឹកភ្នំពេញ បានលក់ទៅឱ្យម្ចាស់ផ្ទះ ក្នុងមួយម៉ែត្រគូប ស្មើនឹង១០៣០រៀល ហើយអនុញ្ញាតឱ្យកម្មករ ១២០០រៀល ក្នុងមួយម៉ែត្រគូប។ … Continue reading សម្តេចតេជោ ហ៊ុន សែន៖ ចាប់ពីខែកញ្ញាតទៅ តម្លៃប្រើប្រាស់ទឹក នៅតាមបន្ទប់ជួលរបស់កម្មករ នឹងធ្លាក់នៅត្រឹម៨០០រៀល ក្នុង១ម៉ែត្រគូប